47. ហេតុនេះ នៅគ្រាខាងមុខយើងនឹងដាក់ទោសព្រះក្លែងក្លាយរបស់ស្រុកបាប៊ីឡូនស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវពាសពេញក្នុងទីក្រុង។
48. អ្វីៗនៅលើមេឃ និងនៅលើផែនដីនឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយដោយបាប៊ីឡូនរលំដ្បិតមានសត្រូវពីទិសខាងជើងមកបំផ្លាញក្រុងនេះ!»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
49. បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើននៅលើផែនដីទាំងមូលបាត់បង់ជីវិតឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។
50. អស់អ្នកដែលគេចផុតពីមុខដាវអើយចូររត់ទៅចុះ កុំឈប់ឲ្យសោះចូរគិតដល់ព្រះអម្ចាស់ពីចម្ងាយហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច!
51. ពួកយើងធ្លាប់អាម៉ាស់នៅពេលឮខ្មាំងសត្រូវជេរប្រមាថពួកយើងបានបាក់មុខនៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈនៃព្រះដំណាក់របស់ព្រះអម្ចាស់។