38. ជនជាតិបាប៊ីឡូននាំគ្នាគ្រហឹមដូចកូនសិង្ហនិងដូចសិង្ហស្ទាវ
39. ពេលណាពួកគេពុះកញ្ជ្រោលដល់កម្រិតហើយយើងនឹងរៀបចំជប់លៀងឲ្យពួកគេយើងនឹងបង្អកពួកគេឲ្យស្រវឹងទាល់តែលេលាហើយដេកលក់រហូត លែងភ្ញាក់ទៀត- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
40. យើងនឹងនាំពួកគេទៅទីសត្តឃាតដូចពពែ និងចៀម។
41. ម្ដេចក៏ក្រុងសេសាកដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើងត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ!ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសានក្នុងចំណោមប្រជាជាតិនានាបែបនេះ!
42. សមុទ្រជន់លិចស្រុកបាប៊ីឡូនហើយទឹករលកក៏បក់បោកលើស្រុកនេះដែរ!
43. ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូនត្រូវវិនាសអន្តរាយស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះជាស្រុកដែលគ្មាននរណារស់នៅហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
44. យើងនឹងដាក់ទោសបាលដែលជាព្រះរបស់ជនជាតិបាប៊ីឡូនអ្វីៗដែលវាលេបចូលទៅនោះយើងនឹងទាញចេញមកវិញប្រជាជាតិទាំងឡាយលែងលើកគ្នាទៅរកព្រះនោះទៀតហើយរីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
45. ប្រជារាស្ត្ររបស់យើងអើយចូរនាំគ្នារត់ចេញពីបាប៊ីឡូនម្នាក់ៗត្រូវរត់ប្រាសអាយុគេចឲ្យផុតពីកំហឹងរបស់យើងចំពោះក្រុងនេះ។
46. មិនត្រូវបាក់ទឹកចិត្ត ហើយភ័យខ្លាចដោយឮពាក្យចចាមអារ៉ាមដែលគេនិយាយក្នុងស្រុកនោះឡើយ!ដ្បិតឆ្នាំនេះមានឮពាក្យចចាមអារ៉ាមមួយឆ្នាំក្រោយមានឮពាក្យចចាមអារ៉ាមមួយទៀតអំពើហិង្សានឹងកើតមាននៅក្នុងស្រុកហើយអ្នកកាន់អំណាចផ្ដាច់ការនឹងដណ្ដើមអំណាចតៗគ្នា។
47. ហេតុនេះ នៅគ្រាខាងមុខយើងនឹងដាក់ទោសព្រះក្លែងក្លាយរបស់ស្រុកបាប៊ីឡូនស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវពាសពេញក្នុងទីក្រុង។
48. អ្វីៗនៅលើមេឃ និងនៅលើផែនដីនឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយដោយបាប៊ីឡូនរលំដ្បិតមានសត្រូវពីទិសខាងជើងមកបំផ្លាញក្រុងនេះ!»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។