14. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖«យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូបមកវាយលុកអ្នកពួកគេស្រែកយកជ័យជំនះលើអ្នក»។
15. ព្រះអម្ចាស់បានសូនផែនដីដោយឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គបានបង្កើតពិភពលោកដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃដោយព្រះតម្រិះរបស់ព្រះអង្គ។
16. ពេលព្រះអង្គបន្លឺព្រះសូរសៀងទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃពពករសាត់មកពីជើងមេឃផ្លេកបន្ទោរបង្អុរភ្លៀងចុះមកហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
17. ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គមនុស្សទាំងអស់បែរជាងឿងឆ្ងល់លែងយល់អ្វីសោះជាងមាសបែរជាខ្មាសខ្លួនឯងដោយបានឆ្លាក់រូបព្រះឥតបានការទាំងនោះដែលគ្មានវិញ្ញាណ។
18. ព្រះទាំងនោះឥតបានការអ្វីសោះជារបស់គួរឲ្យមើលងាយដែលនឹងត្រូវវិនាសសូន្យនៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។
19. រីឯព្រះរបស់លោកយ៉ាកុបវិញ មិនដូច្នោះទេគឺព្រះអង្គបានបង្កើតអ្វីៗទាំងអស់ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
20. «បាប៊ីឡូនអើយកាលពីមុន អ្នកប្រៀបបាននឹងញញួរជាគ្រឿងសស្ត្រាវុធយើងបានប្រើអ្នក សម្រាប់វាយដំប្រជាជាតិនានានិងកម្ទេចនគរទាំងឡាយ។
21. យើងបានប្រើអ្នកសម្រាប់កម្ទេចសេះនិងទាហានដែលជិះនៅលើវាយើងបានប្រើអ្នក សម្រាប់កម្ទេចរទេះចំបាំង និងអ្នកបរវា។
22. យើងបានប្រើអ្នកសម្រាប់ប្រហារមនុស្សប្រុសស្រីយើងបានប្រើអ្នកសម្រាប់ប្រហារចាស់ៗ និងក្មេងៗយើងបានប្រើអ្នកសម្រាប់ប្រហារយុវជនយុវនារី
23. យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាលនិងហ្វូងសត្វរបស់គេ យើងបានប្រើអ្នកសម្រាប់ប្រហារអ្នកភ្ជួរស្រែនិងគោដែលគេទឹមយើងបានប្រើអ្នកសម្រាប់ប្រហារចៅហ្វាយខេត្តនិងទេសាភិបាល។