4. នៅគ្រានោះ កូនចៅអ៊ីស្រាអែលនិងកូនចៅយូដា វិលត្រឡប់មកវិញជាមួយគ្នាពួកគេដើរផង យំផងហើយស្វែងរកព្រះអម្ចាស់ ជាព្រះរបស់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-។
5. ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូនហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ពួកគេរួមរស់ជាមួយព្រះអម្ចាស់ដោយចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។
6. ប្រជាជនរបស់យើងប្រៀបបាននឹងហ្វូងចៀមដែលវង្វេងបាត់។ពួកគង្វាលបាននាំពួកគេឲ្យវង្វេងដោយពង្វាងទៅតាមភ្នំនានា។ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយរហូតដល់ភ្លេចក្រោលរបស់ខ្លួន។
7. អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ហើយបច្ចាមិត្តរបស់ពួកគេពោលថា:“បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេព្រោះពួកគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់!”។ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះអម្ចាស់ដែលជាប្រភពនៃសេចក្ដីសុចរិត។
8. ចូរនាំគ្នារត់ចេញពីក្រុងបាប៊ីឡូនចូរចាកចេញពីស្រុកខាល់ដេ!ចូរធ្វើដូចជាពពែឈ្មោលដែលនៅខាងមុខហ្វូងចៀម។
9. យើងនឹងប្រមូលប្រជាជាតិនានាដែលជាមហាអំណាច ពីស្រុកខាងជើងឲ្យមកវាយលុកក្រុងបាប៊ីឡូន។ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ពវាយយកក្រុងនេះព្រួញរបស់ពួកគេបាញ់មិនចេះខុសទេគឺប្រៀបដូចជាទាហានដ៏មានថ្វីដៃដែលឥតត្រឡប់មកវិញដោយពុំបានប្រហារជីវិតមនុស្សឡើយ។
10. ខ្មាំងនឹងរឹបអូសយកសម្បត្តិរបស់ស្រុកខាល់ដេហើយអស់អ្នកដែលរឹបអូសយកសម្បត្តិរបស់ស្រុកនោះ មុខជាបានស្កប់ស្កល់មិនខាន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11. ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូសយកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើងម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ!ចូរលោតដូចគោញីដែលកំពុងពេញកម្លាំងចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
12. ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ ហើយបាក់មុខ។បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយអន់ជាងគេបំផុតទឹកដីរបស់គេក្លាយទៅជាទីស្មសានជាដីហួតហែង និងជាព្រៃល្បោះ»។