36. ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ!អ្នកទាំងនោះជាមនុស្សវិកលចរិត!ចូរយកដាវទៅប្រហារទាហានដ៏ខ្លាំងពូកែរបស់ពួកគេអ្នកទាំងនោះត្រូវរលំហើយ!
37. ចូរយកដាវទៅប្រហារសេះនិងរទេះចំបាំងរបស់ពួកគេហើយប្រហារជនបរទេសដែលមកជួយច្បាំងរួមជាមួយពួកគេដែរ!អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី!ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេហើយរឹបអូសយកទាំងអស់ទៅ!
38. ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេឲ្យរីងស្ងួត!ដ្បិតស្រុកនេះពោរពេញដោយរូបបដិមាពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោងដ៏គំរក់របស់ខ្លួន។
39. ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវនាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះសត្វត្មាតក៏មកធ្វើសំបុករស់នៅដែរគ្មានមនុស្សរស់នៅអស់កល្បជាអង្វែងតរៀងទៅ។
40. ក្រុងនេះប្រៀបបាននឹងក្រុងសូដុម និងកូម៉ូរ៉ាព្រមទាំងក្រុងឯទៀតៗដែលព្រះជាម្ចាស់បានបំផ្លាញគឺគ្មាននរណាមករស់នៅទៀតឡើយហើយក៏គ្មានមនុស្សណាមកតាំងទីលំនៅទៀតដែរ»។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
41. មើល៍! មានកងទ័ពមកពីទិសខាងជើងប្រជាជាតិមួយ និងស្ដេចដ៏ខ្លាំងពូកែទាំងឡាយចេញដំណើរពីទីដាច់ស្រយាលនៃផែនដី
42. ពួកគេលើកធ្នូ លើកលំពែងឡើងពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេសន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រពួកគេជិះសេះមកហើយតំរៀបគ្នាជាក្បួនទ័ពដើម្បីវាយលុកក្រុងបាប៊ីឡូន!
43. ស្ដេចស្រុកបាប៊ីឡូនបានឮដំណឹងនេះក៏ទន់ដៃទន់ជើង អន្ទះសានិងឈឺចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។
44. សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណាយើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូនរត់ចេញទៅរហ័សយ៉ាងនោះដែរ។យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបានជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។តើមាននរណាអាចផ្ទឹមស្មើនឹងយើង?តើនរណាហ៊ានប្ដឹងយើង?តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
45. ហេតុនេះ ចូរនាំគ្នាស្ដាប់អំពីការដែលព្រះអម្ចាស់សម្រេចធ្វើ ចំពោះបាប៊ីឡូននិងគម្រោងការដែលព្រះអង្គគ្រោងទុកដើម្បីដាក់ទោសអ្នកស្រុកខាល់ដេ!សត្រូវពិតជានាំអ្នកស្រុកនេះចេញទៅដូចកូនចៀមដែលគេកៀរយកទៅព្រមទាំងបំផ្លាញស្រុកភូមិរបស់ពួកគេឲ្យហិនហោចទៀតផង។
46. ពេលក្រុងបាប៊ីឡូនរលំ ផែនដីក៏កក្រើកមានសម្រែកលាន់ឮឡើងក្នុងចំណោមប្រជាជាតិទាំងឡាយ។