32. ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួលគ្មាននរណាជួយលើកវាឡើងវិញទេយើងដុតកម្ទេចក្រុងនានានៅស្រុកបាប៊ីឡូនហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
33. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នាអស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយនៅតែឃុំពួកគេទុកដដែលមិនព្រមលែងពួកគេឡើយ»។
34. ប៉ុន្តែ ព្រះដែលលោះពួកគេទ្រង់ប្រកបដោយឫទ្ធានុភាពព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ព្រះអង្គពិតជារកយុត្តិធម៌ឲ្យពួកគេហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យអ្នកស្រុកបាប៊ីឡូនកើតចលាចល។
35. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរយកដាវទៅប្រហារជនជាតិខាល់ដេអ្នកក្រុងបាប៊ីឡូនព្រមទាំងមន្ត្រី និងអ្នកប្រាជ្ញរបស់ពួកគេ។
36. ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ!អ្នកទាំងនោះជាមនុស្សវិកលចរិត!ចូរយកដាវទៅប្រហារទាហានដ៏ខ្លាំងពូកែរបស់ពួកគេអ្នកទាំងនោះត្រូវរលំហើយ!
37. ចូរយកដាវទៅប្រហារសេះនិងរទេះចំបាំងរបស់ពួកគេហើយប្រហារជនបរទេសដែលមកជួយច្បាំងរួមជាមួយពួកគេដែរ!អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី!ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេហើយរឹបអូសយកទាំងអស់ទៅ!
38. ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេឲ្យរីងស្ងួត!ដ្បិតស្រុកនេះពោរពេញដោយរូបបដិមាពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោងដ៏គំរក់របស់ខ្លួន។
39. ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវនាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះសត្វត្មាតក៏មកធ្វើសំបុករស់នៅដែរគ្មានមនុស្សរស់នៅអស់កល្បជាអង្វែងតរៀងទៅ។