30. «ហេតុនេះហើយបានជានៅថ្ងៃនោះយុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវរីឯទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31. ក្រុងបាប៊ីឡូនដ៏ព្រហើនអើយយើងនឹងដាក់ទោសអ្នកថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល។
32. ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួលគ្មាននរណាជួយលើកវាឡើងវិញទេយើងដុតកម្ទេចក្រុងនានានៅស្រុកបាប៊ីឡូនហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
33. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នាអស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយនៅតែឃុំពួកគេទុកដដែលមិនព្រមលែងពួកគេឡើយ»។
34. ប៉ុន្តែ ព្រះដែលលោះពួកគេទ្រង់ប្រកបដោយឫទ្ធានុភាពព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ព្រះអង្គពិតជារកយុត្តិធម៌ឲ្យពួកគេហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យអ្នកស្រុកបាប៊ីឡូនកើតចលាចល។
35. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរយកដាវទៅប្រហារជនជាតិខាល់ដេអ្នកក្រុងបាប៊ីឡូនព្រមទាំងមន្ត្រី និងអ្នកប្រាជ្ញរបស់ពួកគេ។
36. ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ!អ្នកទាំងនោះជាមនុស្សវិកលចរិត!ចូរយកដាវទៅប្រហារទាហានដ៏ខ្លាំងពូកែរបស់ពួកគេអ្នកទាំងនោះត្រូវរលំហើយ!
37. ចូរយកដាវទៅប្រហារសេះនិងរទេះចំបាំងរបស់ពួកគេហើយប្រហារជនបរទេសដែលមកជួយច្បាំងរួមជាមួយពួកគេដែរ!អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី!ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេហើយរឹបអូសយកទាំងអស់ទៅ!