ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូនចូរបោះទ័ពជុំវិញក្រុងនេះកុំឲ្យនរណាម្នាក់រត់រួចឡើយ។ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណាចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។