យេរេមា 50:12-25 Khmer Standard Version (KHSV)

12. ក្រុង​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​អ្នក​រាល់​គ្នានឹង​ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ។បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយអន់​ជាង​គេ​បំផុតទឹក​ដី​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​ដី​ហួត‌ហែង និង​ជា​ព្រៃ​ល្បោះ»។

13. ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់បាប៊ី‌ឡូន​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ដែលគ្មាន​នរណា​រស់​នៅគឺ​ក្រុង​បាប៊ី‌ឡូន​ទាំង​មូល​នឹង​វិនាស​ហិន‌ហោចអស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ នឹង​ព្រឺ​សម្បុរហើយ​ស្រឡាំង‌កាំងដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។

14. ទ័ព​បាញ់​ព្រួញ​អើយ ចូរ​តំរៀប​គ្នា​វាយ​លុកនិង​ព័ទ្ធ​ជុំ‌វិញ​ក្រុង​បាប៊ី‌ឡូន​ទៅ!ចូរ​បាញ់​ព្រួញ​តម្រង់​ទៅ​ក្រុង​នេះដោយ​ឥត​ខ្លាច​ខាត​ព្រួញ​ឡើយដ្បិត​ក្រុង​នេះ​បាន​ប្រព្រឹត្ត​អំពើ​បាបប្រឆាំង​នឹង​ព្រះ‌អម្ចាស់!

15. ចូរ​ស្រែក​ជយ‌ឃោស​ពី​គ្រប់​ទិស‌ទីដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។គ្រឹះ​របស់​វា​ត្រូវ​កក្រើកហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរដ្បិត​ព្រះ‌អម្ចាស់​សង‌សឹក​នឹង​ក្រុង​នេះដូច្នេះ ចូរ​សង‌សឹក​នឹង​ក្រុង​បាប៊ី‌ឡូនដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែលពួក​គេ​ធ្លាប់​ប្រព្រឹត្ត។

16. ចូរ​កុំ​ទុក​ឲ្យ​មាន​អ្នក​សាប​ព្រោះឬ​អ្នក​ច្រូត​កាត់ រស់​នៅ​ក្នុង​ស្រុក​បាប៊ី‌ឡូនទៀត​ឡើយ។រីឯ​ជន​បរទេស​រស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​រត់​គេចពី​មុខ​ដាវ​របស់​កង‌ទ័ព​ដែល​មក​វាយ​លុកហើយ​ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជននិង​រត់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។

17. អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ចៀម​វង្វេងដែល​ត្រូវ​ហ្វូង​សិង្ហ​ដេញ​ខាំមុន​ដំបូង ស្ដេច​ស្រុក​អាស្ស៊ីរី​ខាំ​អ៊ីស្រា‌អែលបន្ទាប់​មក នេប៊ូ‌ក្នេសា​ស្ដេច​ស្រុក​បាប៊ី‌ឡូនហែក​ស៊ី និង​កម្ទេច​ឆ្អឹង​អ៊ីស្រា‌អែល។

18. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់នៃ​ពិភពទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​ធ្វើ​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូននិង​ស្រុក​របស់​គេដូច​យើង​បាន​ធ្វើ​ទោស​ស្ដេច​ស្រុក​អាស្ស៊ីរី​ដែរ។

19. យើង​នឹង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យវិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញពួក​គេ​នឹង​រស់​នៅ​លើ​ភ្នំ​កើមែល និង​ភ្នំ​បាសានហើយ​ពួក​គេ​នឹង​បរិភោគ​ឆ្អែត​បរិបូណ៌នៅ​លើ​ភ្នំ​អេប្រាអ៊ីម និង​ភ្នំ​កាឡាដ។

20. នៅ​គ្រា​នោះ គេ​រក​មើល​កំហុស​របស់ជន‌ជាតិ​អ៊ីស្រា‌អែល​លែង​ឃើញ​ទៀត​ហើយរីឯ​អំពើ​បាប​របស់​ជន‌ជាតិ​យូដាក៏​ពុំ​ឃើញ​មាន​ទៀត​ដែរដ្បិត​យើង​លើក‌លែង​ទោស​អស់​អ្នក​ដែល​យើងទុក​ឲ្យ​នៅ​សេស‌សល់​ពី​ស្លាប់»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

21. «ចូរ​ឡើង​ទៅ​វាយ​លុក​ស្រុក​មេរ៉ា‌ថែមវាយ​លុក​អ្នក​ស្រុក​ពេកូដចូរ​កម្ទេច និង​ប្រហារ​ពួក​គេឥត​ទុក​ឲ្យ​នៅ​សល់​អ្វី​ឡើយចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើងបាន​បង្គាប់​ដល់​អ្នក»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

22. នៅ​ក្នុង​ស្រុក មាន​ឮ​សូរ​សំឡេង​សឹក​សង្គ្រាមនិង​មហន្ត‌រាយ។

23. បាប៊ី‌ឡូន​ដែល​ប្រៀប​ដូច​ជា​ញញួរ​ដំ​កម្ទេចផែនដី​ទាំង​មូលបែរ​ជា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់!ម្ដេច​ក៏​បាប៊ី‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្មសានក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដូច្នេះ!

24. បាប៊ី‌ឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នកហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួនពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាមព្រោះ​អ្នក​ហ៊ាន​រក​រឿង​ព្រះ‌អម្ចាស់។

25. ព្រះ‌អម្ចាស់​បាន​បើក​ឃ្លាំង​របស់​ព្រះ‌អង្គហើយ​យក​គ្រឿង​សស្ត្រា‌វុធនៃ​ព្រះ‌ពិរោធ​ចេញ​មកដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ត្រូវ​ការ​ប្រើគ្រឿង​សស្ត្រា‌វុធ​ទាំង​នេះ នៅ​ស្រុក​ខាល់ដេ។

យេរេមា 50