11. ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូសយកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើងម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ!ចូរលោតដូចគោញីដែលកំពុងពេញកម្លាំងចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
12. ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ ហើយបាក់មុខ។បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយអន់ជាងគេបំផុតទឹកដីរបស់គេក្លាយទៅជាទីស្មសានជាដីហួតហែង និងជាព្រៃល្បោះ»។
13. ដោយសារព្រះពិរោធរបស់ព្រះអម្ចាស់បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែលគ្មាននរណារស់នៅគឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោចអស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរហើយស្រឡាំងកាំងដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
14. ទ័ពបាញ់ព្រួញអើយ ចូរតំរៀបគ្នាវាយលុកនិងព័ទ្ធជុំវិញក្រុងបាប៊ីឡូនទៅ!ចូរបាញ់ព្រួញតម្រង់ទៅក្រុងនេះដោយឥតខ្លាចខាតព្រួញឡើយដ្បិតក្រុងនេះបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់!
15. ចូរស្រែកជយឃោសពីគ្រប់ទិសទីដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។គ្រឹះរបស់វាត្រូវកក្រើកហើយកំពែងរបស់វាក៏រលំដែរដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូនដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលពួកគេធ្លាប់ប្រព្រឹត្ត។
16. ចូរកុំទុកឲ្យមានអ្នកសាបព្រោះឬអ្នកច្រូតកាត់ រស់នៅក្នុងស្រុកបាប៊ីឡូនទៀតឡើយ។រីឯជនបរទេសរស់នៅក្នុងក្រុងនេះ ត្រូវរត់គេចពីមុខដាវរបស់កងទ័ពដែលមកវាយលុកហើយម្នាក់ៗវិលទៅរកប្រជាជននិងរត់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
17. អ៊ីស្រាអែលប្រៀបបាននឹងចៀមវង្វេងដែលត្រូវហ្វូងសិង្ហដេញខាំមុនដំបូង ស្ដេចស្រុកអាស្ស៊ីរីខាំអ៊ីស្រាអែលបន្ទាប់មក នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនហែកស៊ី និងកម្ទេចឆ្អឹងអ៊ីស្រាអែល។
18. ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖«យើងនឹងធ្វើទោសស្ដេចស្រុកបាប៊ីឡូននិងស្រុករបស់គេដូចយើងបានធ្វើទោសស្ដេចស្រុកអាស្ស៊ីរីដែរ។
19. យើងនឹងនាំជនជាតិអ៊ីស្រាអែលឲ្យវិលត្រឡប់មកស្រុករបស់ខ្លួនវិញពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសានហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។