1. នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាស តាមរយៈព្យាការីយេរេមា ស្ដីអំពីបាប៊ីឡូន និងស្រុកខាល់ដេ។
2. «ចូរប្រកាសប្រាប់ប្រជាជាតិនានាចូរប្រាប់ឲ្យពួកគេដឹងចូរលើកទង់សញ្ញាឡើង!ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ!ចូរប្រកាសថា:សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ!ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំរូបបដិមារបស់ពួកគេត្រូវអាម៉ាស់ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
3. ប្រជាជាតិមួយនៅទិសខាងជើងលើកទ័ពមកវាយក្រុងបាប៊ីឡូនធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានគ្មាននរណារស់នៅទៀតទេគឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះអស់គ្មានសល់។
4. នៅគ្រានោះ កូនចៅអ៊ីស្រាអែលនិងកូនចៅយូដា វិលត្រឡប់មកវិញជាមួយគ្នាពួកគេដើរផង យំផងហើយស្វែងរកព្រះអម្ចាស់ ជាព្រះរបស់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-។
5. ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូនហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ពួកគេរួមរស់ជាមួយព្រះអម្ចាស់ដោយចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ។
6. ប្រជាជនរបស់យើងប្រៀបបាននឹងហ្វូងចៀមដែលវង្វេងបាត់។ពួកគង្វាលបាននាំពួកគេឲ្យវង្វេងដោយពង្វាងទៅតាមភ្នំនានា។ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយរហូតដល់ភ្លេចក្រោលរបស់ខ្លួន។
7. អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ហើយបច្ចាមិត្តរបស់ពួកគេពោលថា:“បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេព្រោះពួកគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់!”។ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះអម្ចាស់ដែលជាប្រភពនៃសេចក្ដីសុចរិត។