7. «តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន?កូនចៅរបស់អ្នកបានបោះបង់ចោលយើងគេស្បថដោយយកព្រះក្លែងក្លាយ ធ្វើជាសាក្សី។យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញគឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
8. ពួកគេប្រៀបបាននឹងសេះបាដែលពេញកម្លាំងគឺម្នាក់ៗគិតតែចែចង់ប្រពន្ធគេ។
9. ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោសពួកគេទេឬ?តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិអាក្រក់បែបនេះទេឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេហើយកម្ទេចចោលទៅតែកុំកម្ទេចឲ្យអស់ទាំងស្រុងឡើយ។ចូរកាប់មែកវាចោលព្រោះមិនមែនជាមែករបស់ព្រះអម្ចាស់ទេ!
11. ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាសុទ្ធតែបានក្បត់យើងទាំងស្រុង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់គេពោលថា «គ្មានព្រះអម្ចាស់ទេហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរយើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។
13. រីឯពួកព្យាការីគ្មានបានការអ្វីទេសេចក្ដីដែលថ្លែងចេញមកគ្មានខ្លឹមសារអ្វីទេសូមឲ្យសេចក្ដីដែលពួកគេគំរាមនោះកើតមានដល់ពួកគេ!»។
14. ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា៖«យេរេមាអើយ ដោយពួកគេពោលដូច្នេះយើងនឹងយកពាក្យដែលយើងដាក់ក្នុងមាត់អ្នកធ្វើជាភ្លើងហើយយកប្រជាជននេះធ្វើជាអុសដែលភ្លើងឆេះបំផ្លាញ។
15. អ៊ីស្រាអែលអើយ!យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយដើម្បីដាក់ទោសអ្នករាល់គ្នា- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-គឺប្រជាជាតិមួយដ៏ខ្លាំងពូកែជាប្រជាជាតិដែលកកើតឡើងតាំងពីយូរលង់មកហើយជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសាហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។
16. ទាហានរបស់គេសុទ្ធតែចំណានៗព្រួញរបស់គេនឹងប្រល័យជីវិតអ្នករាល់គ្នា។
17. ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហាររបស់អ្នករាល់គ្នាពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នាពួកគេកម្ទេចចម្ការទំពាំងបាយជូរនិងចម្ការឧទុម្ពររបស់អ្នករាល់គ្នាហើយរំលាយក្រុងដែលមានកំពែងរឹងមាំជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។