28. ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិតពួកគេមិនគិតពីយុត្តិធម៌ទេហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ពួកគេចេះតែចម្រើនឡើងពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
29. តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេព្រោះតែអំពើទាំងនោះទេឬ?តើមិនគួរឲ្យយើងសងសឹកប្រជាជាតិអាក្រក់បែបនេះទេឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30. នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវដ៏ថោកទាបបំផុត
31. គឺពួកព្យាការីនាំគ្នាថ្លែងពាក្យក្នុងនាមព្រះក្លែងក្លាយក្រុមបូជាចារ្យគិតតែរកប្រយោជន៍ផ្ទាល់ខ្លួនហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹងអំពើទាំងនោះណាស់!ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើយ៉ាងណាទៀត?»។