20. «ចូរប្រាប់ឲ្យកូនចៅរបស់លោកយ៉ាកុបដឹងចូរប្រកាសដល់ប្រជាជននៅស្រុកយូដាថា:
21. ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់!អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញអ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
22. ព្រះអម្ចាស់មានព្រះបន្ទូលថាតើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រនៅចំពោះមុខយើងទេឬ?យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ចសម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបានទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណាក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
23. រីឯប្រជាជននេះវិញ គេមានចិត្តរឹងរូសបះបោរប្រឆាំងនឹងយើងហើយនាំគ្នាដកខ្លួនចាកចេញពីយើង។
24. គេពុំព្រមរិះគិតក្នុងចិត្តថា“ចូរយើងនាំគ្នាគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះនៃយើង។ព្រះអង្គប្រទានទឹកភ្លៀងមកយើងតាមរដូវកាល គឺភ្លៀងនៅដើមរដូវនិងភ្លៀងនៅចុងរដូវហើយព្រះអង្គក៏បានកំណត់ទុកនូវសប្ដាហ៍ដែលយើងត្រូវច្រូតកាត់ដែរ”។
25. កំហុសរបស់អ្នករាល់គ្នាធ្វើឲ្យធាតុអាកាសប្រែប្រួលអំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យអ្នករាល់គ្នាបាត់បង់ពរទាំងនោះ។
26. មានជនពាលស្ថិតនៅក្នុងចំណោមប្រជារាស្ត្ររបស់យើងពួកគេដាក់អន្ទាក់ចាំចាប់មនុស្សដូចព្រានដាក់អន្ទាក់ចាំចាប់សត្វ។
27. ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យដែលគេប្លន់យកបានដូចទ្រុងពេញដោយសត្វស្លាបគឺពួកគេមានអំណាច និងមានទ្រព្យជាច្រើនដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។
28. ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិតពួកគេមិនគិតពីយុត្តិធម៌ទេហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ពួកគេចេះតែចម្រើនឡើងពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
29. តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេព្រោះតែអំពើទាំងនោះទេឬ?តើមិនគួរឲ្យយើងសងសឹកប្រជាជាតិអាក្រក់បែបនេះទេឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30. នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវដ៏ថោកទាបបំផុត