1. ចូរនាំគ្នាដើរកាត់ក្រុងយេរូសាឡឹមចូរសង្កេតមើលហើយសាកសួរ និងរកមើលនៅតាមផ្សារក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់និងប្រព្រឹត្តតាមសេចក្ដីសុចរិតប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់នោះយើងអត់ទោសឲ្យក្រុងយេរូសាឡឹម។
2. ទោះបីគេស្បថ ដោយយកព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅធ្វើជាសាក្សីក្ដីក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
3. បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើលស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ព្រះអង្គបានវាយប្រហារពួកគេតែពួកគេធ្វើព្រងើយព្រះអង្គបានធ្វើឲ្យពួកគេវិនាសតែពួកគេមិនរាងចាលទេពួកគេកាន់ចិត្តរឹងដូចថ្មពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
4. ខ្ញុំគិតថា: អ្នកទាំងនោះសុទ្ធតែជាមនុស្សតូចតាច មិនសូវដឹងអីគេពុំស្គាល់មាគ៌ារបស់ព្រះអម្ចាស់ហើយក៏មិនស្គាល់ក្រឹត្យវិន័យនៃព្រះរបស់ខ្លួនដែរ។
5. ខ្ញុំគួរតែទៅរកពួកអ្នកធំវិញដើម្បីនិយាយជាមួយពួកគេអ្នកទាំងនោះពិតជាស្គាល់មាគ៌ារបស់ព្រះអម្ចាស់ហើយស្គាល់ក្រឹត្យវិន័យនៃព្រះរបស់ខ្លួន។ប៉ុន្តែ អ្នកទាំងនោះក៏បះបោរប្រឆាំងនឹងព្រះអង្គព្រមទាំងផ្ដាច់ចំណងមេត្រីពីព្រះអង្គដូចអ្នកតូចតាចដែរ។