1. ចូរនាំគ្នាដើរកាត់ក្រុងយេរូសាឡឹមចូរសង្កេតមើលហើយសាកសួរ និងរកមើលនៅតាមផ្សារក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់និងប្រព្រឹត្តតាមសេចក្ដីសុចរិតប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់នោះយើងអត់ទោសឲ្យក្រុងយេរូសាឡឹម។
2. ទោះបីគេស្បថ ដោយយកព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅធ្វើជាសាក្សីក្ដីក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
3. បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើលស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ព្រះអង្គបានវាយប្រហារពួកគេតែពួកគេធ្វើព្រងើយព្រះអង្គបានធ្វើឲ្យពួកគេវិនាសតែពួកគេមិនរាងចាលទេពួកគេកាន់ចិត្តរឹងដូចថ្មពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
4. ខ្ញុំគិតថា: អ្នកទាំងនោះសុទ្ធតែជាមនុស្សតូចតាច មិនសូវដឹងអីគេពុំស្គាល់មាគ៌ារបស់ព្រះអម្ចាស់ហើយក៏មិនស្គាល់ក្រឹត្យវិន័យនៃព្រះរបស់ខ្លួនដែរ។
5. ខ្ញុំគួរតែទៅរកពួកអ្នកធំវិញដើម្បីនិយាយជាមួយពួកគេអ្នកទាំងនោះពិតជាស្គាល់មាគ៌ារបស់ព្រះអម្ចាស់ហើយស្គាល់ក្រឹត្យវិន័យនៃព្រះរបស់ខ្លួន។ប៉ុន្តែ អ្នកទាំងនោះក៏បះបោរប្រឆាំងនឹងព្រះអង្គព្រមទាំងផ្ដាច់ចំណងមេត្រីពីព្រះអង្គដូចអ្នកតូចតាចដែរ។
6. ហេតុនេះហើយបានជាសត្វតោចេញពីព្រៃមកប្រហារពួកគេសត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ីខ្លារខិនមកសំងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុងអស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ីដ្បិតពួកគេបានបះបោរជាច្រើនដងនិងក្បត់ព្រះអម្ចាស់ជាច្រើនលើកច្រើនសា។
7. «តើយើងអត់ទោសឲ្យអ្នកដូចម្ដេចបាន?កូនចៅរបស់អ្នកបានបោះបង់ចោលយើងគេស្បថដោយយកព្រះក្លែងក្លាយ ធ្វើជាសាក្សី។យើងបានឲ្យពួកគេមានភោគទ្រព្យបរិបូណ៌តែពួកគេបែរជានាំគ្នាផិតក្បត់ទៅវិញគឺពួកគេលើកគ្នាទៅប្រព្រឹត្តអំពើផិតក្បត់ក្នុងវិហាររបស់ព្រះក្លែងក្លាយ។
8. ពួកគេប្រៀបបាននឹងសេះបាដែលពេញកម្លាំងគឺម្នាក់ៗគិតតែចែចង់ប្រពន្ធគេ។
9. ដូច្នេះ តើមិនគួរឲ្យយើងដាក់ទោសពួកគេទេឬ?តើមិនគួរឲ្យយើងធ្វើទណ្ឌកម្មប្រជាជាតិអាក្រក់បែបនេះទេឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. ចូរឡើងទៅចម្ការទំពាំងបាយជូររបស់ពួកគេហើយកម្ទេចចោលទៅតែកុំកម្ទេចឲ្យអស់ទាំងស្រុងឡើយ។ចូរកាប់មែកវាចោលព្រោះមិនមែនជាមែករបស់ព្រះអម្ចាស់ទេ!
11. ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាសុទ្ធតែបានក្បត់យើងទាំងស្រុង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ពួកគេមិនព្រមទទួលស្គាល់ព្រះអម្ចាស់គេពោលថា «គ្មានព្រះអម្ចាស់ទេហើយក៏គ្មានទុក្ខវេទនាណាកើតដល់យើងដែរយើងនឹងមិនជួបប្រទះសង្គ្រាម ឬទុរ្ភិក្សឡើយ។