6. ប៉ុន្តែ ក្រោយមកយើងនឹងស្ដារស្រុកអាំម៉ូនឡើងវិញ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7. នេះជាព្រះបន្ទូលស្ដីអំពីស្រុកអេដុម។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ?តើប្រជាជននៅក្រុងនេះបាត់បង់គំនិតយោបល់អស់ហើយឬ?តើពួកគេអាប់ប្រាជ្ញាឬ?
8. អ្នកក្រុងដេដាន់អើយចូរនាំគ្នារត់ ចូរចាកចេញពីទីនេះចូរនាំគ្នាពួនក្នុងរូងភ្នំទៅ!ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមានដល់ពូជពង្សរបស់អេសាវគឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។
9. ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរមកដល់ស្រុកអ្នកគេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់គេនឹងយកអ្វីៗដែលគេអាចយកបាន។
10. យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវយើងនឹងបើកកកាយកន្លែងដែលគេពួនគឺគេពុំអាចពួនតទៅទៀតបានឡើយ។ពូជពង្ស បងប្អូន ព្រមទាំងអ្នកជិតខាងរបស់គេនឹងត្រូវអន្តរាយ។គ្មាននៅសល់នរណាម្នាក់ពោលថា:
11. “កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយខ្ញុំនឹងចិញ្ចឹមពួកវាប្រពន្ធរបស់អ្នកដែលនៅមេម៉ាយក៏អាចទុកចិត្តលើខ្ញុំដែរ”»។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក!