10. យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវយើងនឹងបើកកកាយកន្លែងដែលគេពួនគឺគេពុំអាចពួនតទៅទៀតបានឡើយ។ពូជពង្ស បងប្អូន ព្រមទាំងអ្នកជិតខាងរបស់គេនឹងត្រូវអន្តរាយ។គ្មាននៅសល់នរណាម្នាក់ពោលថា:
11. “កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយខ្ញុំនឹងចិញ្ចឹមពួកវាប្រពន្ធរបស់អ្នកដែលនៅមេម៉ាយក៏អាចទុកចិត្តលើខ្ញុំដែរ”»។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក!
13. យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ក្រុងឯទៀតៗដែលនៅជុំវិញក្រុងបូសរ៉ា នឹងក្លាយទៅជាគំនរបាក់បែករហូតតទៅ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ព្រះអម្ចាស់ប្រទានដំណឹងមកខ្ញុំព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅប្រកាសហៅប្រជាជាតិនានាថាចូរប្រមូលគ្នាមកប្រហារស្រុកអេដុមចូរក្រោកឡើង វាយលុកស្រុកនេះទៅ!
15. «អេដុមអើយ យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយតូចជាងគេជាប្រជាជាតិដែលមនុស្សលោកមើលងាយ។