1. នេះជាព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ?ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដីកាដដូច្នេះ?ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុកមករស់នៅក្នុងក្រុងនានានៃស្រុកកាដ?
2. ហេតុនេះ នៅគ្រាខាងមុខយើងនឹងឲ្យសង្គ្រាមកើតមានដល់ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ក្រុងនោះនឹងក្លាយទៅជាទីស្មសានហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវវិនាសដោយភ្លើង។ពេលនោះ អ៊ីស្រាអែលនឹងយកទឹកដីដែលជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
3. អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅដ្បិតក្រុងអៃវិនាសសូន្យហើយ!អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុងដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នាត្រូវគេចាប់យកទៅជាឈ្លើយជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
4. ប្រជាជនដែលបះបោរអើយហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំរបស់អ្នកដូច្នេះ?ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួនដោយពោលថា“តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។