1. នេះជាព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ?ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដីកាដដូច្នេះ?ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុកមករស់នៅក្នុងក្រុងនានានៃស្រុកកាដ?
2. ហេតុនេះ នៅគ្រាខាងមុខយើងនឹងឲ្យសង្គ្រាមកើតមានដល់ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ក្រុងនោះនឹងក្លាយទៅជាទីស្មសានហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវវិនាសដោយភ្លើង។ពេលនោះ អ៊ីស្រាអែលនឹងយកទឹកដីដែលជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
3. អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅដ្បិតក្រុងអៃវិនាសសូន្យហើយ!អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុងដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នាត្រូវគេចាប់យកទៅជាឈ្លើយជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
4. ប្រជាជនដែលបះបោរអើយហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំរបស់អ្នកដូច្នេះ?ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួនដោយពោលថា“តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។
5. យើងនឹងធ្វើឲ្យភយន្តរាយពីគ្រប់ទិសទីកើតមានដល់អ្នក- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។អ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗរត់ប្រាសអាយុគ្មាននរណាប្រមូលផ្ដុំអ្នករាល់គ្នាឡើងវិញទេ។
6. ប៉ុន្តែ ក្រោយមកយើងនឹងស្ដារស្រុកអាំម៉ូនឡើងវិញ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7. នេះជាព្រះបន្ទូលស្ដីអំពីស្រុកអេដុម។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«តើនៅក្រុងថេម៉ានលែងមានប្រាជ្ញាហើយឬ?តើប្រជាជននៅក្រុងនេះបាត់បង់គំនិតយោបល់អស់ហើយឬ?តើពួកគេអាប់ប្រាជ្ញាឬ?
8. អ្នកក្រុងដេដាន់អើយចូរនាំគ្នារត់ ចូរចាកចេញពីទីនេះចូរនាំគ្នាពួនក្នុងរូងភ្នំទៅ!ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមានដល់ពូជពង្សរបស់អេសាវគឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។
9. ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរមកដល់ស្រុកអ្នកគេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់គេនឹងយកអ្វីៗដែលគេអាចយកបាន។
10. យើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវយើងនឹងបើកកកាយកន្លែងដែលគេពួនគឺគេពុំអាចពួនតទៅទៀតបានឡើយ។ពូជពង្ស បងប្អូន ព្រមទាំងអ្នកជិតខាងរបស់គេនឹងត្រូវអន្តរាយ។គ្មាននៅសល់នរណាម្នាក់ពោលថា: