យេរេមា 48:34-38 Khmer Standard Version (KHSV)

34. សម្រែក​របស់​អ្នក​ក្រុង​ហេស‌បូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡា‌ឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សម្រែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-‌សេលី‌ស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។

35. «យើង​នឹង​លែង​ឲ្យ​មាន​ជន‌ជាតិ​ម៉ូអាប់​ឡើង​ទៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

36. ហេតុ​នេះ​បាន​ជា​យើង​ស្រណោះ‌ស្រណោក​ជន‌ជាតិ​ម៉ូអាប់ ហើយ​យើង​ក៏​ស្រណោះ‌ស្រណោក​អ្នក​ក្រុង​គារ-‌ហារ៉ា‌សែត​ដែរ ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ខំ​សន្សំ​ត្រូវ​វិនាស​អស់។

37. ពួក​គេ​កោរ​សក់ កោរ​ពុក​មាត់​ទាំង​អស់​គ្នា ហើយ​ឆូត​ដៃ​របស់​ខ្លួន​គ្រប់ៗ​គ្នា ព្រម​ទាំង​ស្លៀក​បាវ​កាន់​ទុក្ខ​ផង។

38. នៅ​តាម​ដំបូល​ផ្ទះ​ទាំង​អស់ និង​នៅ​តាម​ផ្លូវ​មាន​ឮ​សូរ​តែ​សំណោក​កាន់​ទុក្ខ ព្រោះ​យើង​បាន​បំបែក​ម៉ូអាប់ ដូច​ថូ​ដែល​គេ​លែង​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

យេរេមា 48