យេរេមា 47:4-7 Khmer Standard Version (KHSV)

4. ថ្ងៃ​ដែល​ស្រុក​ភីលីស្ទីន​ត្រូវ​ហិន‌ហោចបាន​មក​ដល់​ហើយ!ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូនលែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ស្រុក​ភីលីស្ទីនគឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាប់‌ថោរ។

5. ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។អ្នក​ស្រុក​វាល​ទំនាប​ដែល​នៅ​សេស‌សល់​អើយតើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួនដល់​កាល​ណា​ទៀត?

6. អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់​ព្រះ‌អម្ចាស់​អើយដល់​ពេល​ណា​ទើប​សម្រាក?ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញហើយ​សម្រាក​ឲ្យ​ស្ងៀម​ទៅ!”

7. បើ​ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ឲ្យ​វា​ទៅ​ប្រហារក្រុង​អាស្កា‌ឡូននិង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះតើ​ឲ្យ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន?វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។

យេរេមា 47