1. នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមា ស្ដីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។
2. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«មានទឹកជន់ឡើងនៅទិសខាងជើងហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំងលិចស្រុក និងអ្វីៗដែលនៅក្នុងស្រុកលិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។មនុស្សម្នានាំគ្នាស្រែកអ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
3. ព្រោះឮស្នូរសន្ធឹកជើងសេះនិងសន្ធឹកកង់រទេះចំបាំងលាន់ឮយ៉ាងទ្រហឹងអឹងអាប់ដូចផ្គរលាន់។ដោយអស់កម្លាំងពេក ឪពុកលែងងាកមើលមកកូនរបស់ខ្លួនទៀត។
4. ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោចបានមកដល់ហើយ!ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនលែងមាននរណាអាចជួយទៀតឡើយដ្បិតព្រះអម្ចាស់កម្ទេចស្រុកភីលីស្ទីនគឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។