4. ទ័ពសេះត្រូវចងបង្ហៀរសេះហើយឡើងជិះទៅ!ចូរតំរៀបគ្នាជាជួរ ពាក់មួកដែកសំលៀងមុខលំពែង ហើយពាក់អាវក្រោះទៅ!
5. ប៉ុន្តែ ហេតុអ្វីបានជាយើងឃើញពួកគេធ្លាក់ទឹកចិត្តដូច្នេះ?ពួកគេនាំគ្នាដកទ័ពថយទាហានដ៏ខ្លាំងពូកែត្រូវខ្មាំងសម្លាប់ពួកគេបាក់ទ័ពរត់ ឥតបែរក្រោយឡើយការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
6. អ្នករត់លឿនពុំអាចរត់រួចខ្លួនឡើយ!អ្នកខ្លាំងពូកែក៏ពុំអាចគេចខ្លួនដែរ!នៅទិសខាងជើងពួកគេនឹងជំពប់ដួលត្រង់ដៃទន្លេអឺប្រាត។
7. តើនរណាប្រៀបដូចទន្លេនីលជន់ជោរឡើងហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំង?
8. គឺស្រុកអេស៊ីបនេះហើយដែលប្រៀបដូចទន្លេនីលជន់ជោរឡើងហើយប្រៀបដូចទឹកទន្លេហូរលិចច្រាំងដ្បិតគេពោលថា:ខ្ញុំនឹងជន់ឡើងលិចផែនដី ខ្ញុំនឹងវាយក្រុងព្រមទាំងប្រជាជនទាំងអស់ឲ្យវិនាស។
9. ចូរនាំគ្នាឡើងជិះសេះ វាយសម្រុកទៅ!រទេះចំបាំង ចូរសម្រុកទៅមុខយ៉ាងលឿន!ទាហានដ៏ខ្លាំងពូកែ ពីស្រុកអេត្យូពី ស្រុកពូធដែលជាអ្នកកាន់ខែលនិងទាហានពីស្រុកលូឌដែលជាអ្នកបាញ់ព្រួញចូរនាំគ្នាចេញទៅដែរ!
10. ប៉ុន្តែ ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់សងសឹកខ្មាំងសត្រូវ។មនុស្សជាច្រើននឹងស្លាប់ដោយមុខដាវហើយមានឈាមដាបគ្រប់ទិសទី។ថ្ងៃនោះជាថ្ងៃដែលព្រះជាអម្ចាស់នៃពិភពទាំងមូល ធ្វើយញ្ញបូជានៅស្រុកខាងជើងតាមមាត់ទន្លេអឺប្រាត។
11. ជនជាតិអេស៊ីបអើយចូរឡើងទៅស្រុកកាឡាដរកប្រេងមករឹតទើបបានធូរស្បើយ!តែត្រូវដឹងថា មិនបាច់ខំប្រឹងរកថ្នាំច្រើនមុខទេព្រោះគ្មានថ្នាំណាស័ក្ដិសិទ្ធិជួយអ្នកឲ្យជាសះស្បើយឡើយ។