12. ប្រជាជាតិនានាទទួលដំណឹងថា អ្នកត្រូវអាម៉ាស់ព្រោះសម្រែករបស់អ្នកលាន់ឮពាសពេញលើផែនដី។ទាហានដ៏ខ្លាំងពូកែរត់បុកគ្នាដួលស្លាប់ទាំងពីរនាក់»។
13. នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងប្រាប់ព្យាការីយេរេមាអំពីព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ត្រូវទៅវាយស្រុកអេស៊ីប៖
14. «ចូរប្រកាសនៅស្រុកអេស៊ីបចូរប្រាប់ឲ្យគេដឹងនៅក្រុងមីគដូលចូរប្រាប់ឲ្យគេដឹងនៅក្រុងណូបនិងក្រុងថាផ្នេស!ត្រូវពោលថា ចូររៀបចំខ្លួន និងត្រៀមខ្លួនទៅដ្បិតសង្គ្រាមផ្ទុះឡើងនៅជុំវិញអ្នកហើយ!
15. ហេតុអ្វីបានជាព្រះគោដ៏ខ្លាំងពូកែរបស់អ្នកបែរជាអស់ឫទ្ធិដូច្នេះ?នៅពេលព្រះអម្ចាស់ផ្ដួលរំលំពួកគេពុំអាចឈរមាំបានឡើយ។
16. ព្រះអង្គក៏បានផ្ដួលទាហានមួយចំនួនធំដែរពួកគេដួលគរលើគ្នា ទាំងពោលថាចូរយើងក្រោកឡើង វិលត្រឡប់ទៅស្រុកយើងវិលត្រឡប់ទៅមាតុភូមិរបស់យើងវិញដើម្បីគេចឲ្យផុតពីសង្គ្រាមដ៏សាហាវនេះ។
17. នៅទីនោះ គេនឹងដាក់ងារព្រះចៅផារ៉ោនជាស្ដេចស្រុកអេស៊ីបថា“កោកៗ តែឥតបានការអ្វី!”»។
18. ព្រះមហាក្សត្រដែលមានព្រះនាមថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល ដោយយកព្រះជន្មរបស់ព្រះអង្គផ្ទាល់ជាសាក្សីថា៖«តាបោរ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗហើយភ្នំកើមែលនៅជាប់នឹងសមុទ្រយ៉ាងណាខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
19. ប្រជាជនស្រុកអេស៊ីបអើយចូរវេចបង្វេចទៅដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។ក្រុងណូបនឹងក្លាយទៅជាទីស្មសានជាកន្លែងដែលឆេះខ្ទេចខ្ទីគ្មាននរណារស់នៅ។
20. ស្រុកអេស៊ីបប្រៀបបាននឹងគោញីស្ទាវដ៏ស្អាតតែនឹងមានមូសដ៏សាហាវពីទិសខាងជើងមកខាំ។
21. ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំងឲ្យពួកគេសុទ្ធតែមានសាច់មានឈាមដូចគោបំប៉នតែទាហានទាំងនោះក៏បកក្រោយដែរគេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេដ្បិតថ្ងៃមហន្តរាយគឺជាពេលដែលយើងដាក់ទោសពួកគេបានធ្លាក់មកលើពួកគេហើយ។
22. ពេលសត្រូវលើកទ័ពមកវាយលុកពួកគេកងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់ដូចពស់ដែលកំពុងលូន។សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុសកាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
23. ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើទោះបីព្រៃនោះពិបាកចូលក៏ដោយដ្បិតពួកគេមានចំនួនច្រើនឥតគណនាគឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
24. ប្រជាជននៅស្រុកអេស៊ីបត្រូវអាម៉ាស់ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលមកពីទិសខាងជើង»។