1. កាលលោកយេរេមាថ្លែងប្រាប់ប្រជាជនទាំងមូលនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់ឲ្យលោកនាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ
2. លោកអសារាជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងអស់អ្នកដែលវាយឫកខ្ពស់ ពោលមកកាន់លោកយេរេមាថា៖ «លោកនិយាយកុហក! ព្រះអម្ចាស់ ជាព្រះរបស់យើង ពុំបានចាត់លោកឲ្យមកហាមពួកយើងទៅរស់នៅស្រុកអេស៊ីបឡើយ
3. គឺបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលលោកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយពួកនោះនឹងសម្លាប់ ឬចាប់ពួកយើងទៅជាឈ្លើយនៅបាប៊ីឡូន»។
4. លោកយ៉ូហាណានជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់ឲ្យពួកគេរស់នៅក្នុងស្រុកយូដាឡើយ។
5. លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ
6. រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំព្យាការីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។
7. ពួកគេពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ គឺពួកគេចេញដំណើរទៅស្រុកអេស៊ីប ហើយទៅដល់ក្រុងថាផ្នេស។
8. នៅថាផ្នេស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖