យេរេមា 41:12-18 Khmer Standard Version (KHSV)

12. ពួក​គេ​ក៏​នាំ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​គីបៀន។

13. ប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​នាំ​មក​ជា​មួយ ឃើញ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​លោក គេ​ត្រេក‌អរ​យ៉ាង​ខ្លាំង។

14. ពេល​នោះ ប្រជា‌ជន ដែល​លោក​អ៊ីស្មា‌អែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ ចូល​ដៃ​ជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។

15. រីឯ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា និង​បក្ស‌ពួក​របស់​គាត់​ប្រាំ​បី​នាក់ បាន​គេច​ខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ស្រុក​អាំម៉ូន។

16. លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ព្រម​ទាំង​ពួក​មេ​ទាហាន​នៅ​ជា​មួយ​បាន​នាំ​ប្រជា‌ជន ដែល​លោក​រំដោះ​ពី​លោក​អ៊ីស្មា‌អែល​នៅ​គីបៀន​មក​វិញ គឺ​ទាំង​ទាហាន ទាំង​ស្ត្រី ទាំង​ក្មេងៗ ទាំង​មហា‌តលិក​ដែល​នៅ​សេស‌សល់ ហើយ​ត្រូវ​លោក​អ៊ីស្មា‌អែល​ចាប់​ពី​មីសប៉ា ក្រោយ​បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម។

17. ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប

18. ដើម្បី​គេច​ពី​ពួក​ខាល់ដេ ព្រោះ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។

យេរេមា 41