5. «ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដាចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹមចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុកហើយស្រែកឲ្យអស់ទំហឹងថា:“ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុងក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!”
6. ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូនចូរនាំគ្នារត់ទៅរកកន្លែងពួនកុំបង្អែបង្អង់ឲ្យសោះ!ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចចេញមកពីទិសខាងជើងបណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
7. សត្វតោលោតចេញពីរូងរបស់វាហើយមេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញពីកន្លែងរបស់ខ្លួនដើម្បីកម្ទេចស្រុករបស់អ្នកក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយលែងមានប្រជាជនរស់នៅទៀតហើយ។
8. ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខចូរគក់ទ្រូងយំសោកសង្រេងដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធដ៏ខ្លាំងក្លាចេញពីយើងឡើយ។
9. ព្រះអម្ចាស់មានព្រះបន្ទូលថានៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្តក្រុមបូជាចារ្យនឹងតក់ស្លុតក្រុមព្យាការីនឹងស្រឡាំងកាំង។