22. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ប្រជាជនរបស់យើងល្ងីល្ងើណាស់គេមិនស្គាល់យើងទេពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញាគឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់តែមិនចេះធ្វើអំពើល្អឡើយ»។
23. ខ្ញុំមើលទៅផែនដីឃើញផែនដីគ្មានរូបរាង និងនៅទទេខ្ញុំមើលទៅលើមេឃតែពុំឃើញមានពន្លឺអ្វីសោះ។
24. ខ្ញុំមើលទៅភ្នំទាំងឡាយឃើញភ្នំទាំងនោះកក្រើករំពើករីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
25. ខ្ញុំសម្លឹងមើលទៅ ពុំឃើញមានមនុស្សទេសូម្បីតែសត្វស្លាបដែលហើរនៅលើមេឃក៏ចាកចេញបាត់អស់ទៅដែរ។
26. ខ្ញុំសម្លឹងមើលឃើញទឹកដីដែលធ្លាប់តែមានដំណាំដាំដុះ ក្លាយជាវាលរហោស្ថានក្រុងទាំងប៉ុន្មានត្រូវឆេះខ្ទេចខ្ទីអស់ព្រោះតែព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់។
27. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយប៉ុន្តែ យើងមិនកម្ទេចឲ្យវិនាសសូន្យទាំងស្រុងទេ។
28. ហេតុនេះហើយបានជាផែនដីកាន់ទុក្ខផ្ទៃមេឃដែលនៅខាងលើក៏ងងឹតសូន្យសុងដែរដ្បិតយើងបានសម្រេចតាមគម្រោងការរបស់យើងយើងមិនសោកស្ដាយ ឬដូរគំនិតឡើយ»។