21. តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា?តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត?
22. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ប្រជាជនរបស់យើងល្ងីល្ងើណាស់គេមិនស្គាល់យើងទេពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញាគឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់តែមិនចេះធ្វើអំពើល្អឡើយ»។
23. ខ្ញុំមើលទៅផែនដីឃើញផែនដីគ្មានរូបរាង និងនៅទទេខ្ញុំមើលទៅលើមេឃតែពុំឃើញមានពន្លឺអ្វីសោះ។
24. ខ្ញុំមើលទៅភ្នំទាំងឡាយឃើញភ្នំទាំងនោះកក្រើករំពើករីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
25. ខ្ញុំសម្លឹងមើលទៅ ពុំឃើញមានមនុស្សទេសូម្បីតែសត្វស្លាបដែលហើរនៅលើមេឃក៏ចាកចេញបាត់អស់ទៅដែរ។
26. ខ្ញុំសម្លឹងមើលឃើញទឹកដីដែលធ្លាប់តែមានដំណាំដាំដុះ ក្លាយជាវាលរហោស្ថានក្រុងទាំងប៉ុន្មានត្រូវឆេះខ្ទេចខ្ទីអស់ព្រោះតែព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់។
27. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយប៉ុន្តែ យើងមិនកម្ទេចឲ្យវិនាសសូន្យទាំងស្រុងទេ។
28. ហេតុនេះហើយបានជាផែនដីកាន់ទុក្ខផ្ទៃមេឃដែលនៅខាងលើក៏ងងឹតសូន្យសុងដែរដ្បិតយើងបានសម្រេចតាមគម្រោងការរបស់យើងយើងមិនសោកស្ដាយ ឬដូរគំនិតឡើយ»។
29. «ពេលឮសន្ធឹកទ័ពសេះ និងទ័ពបាញ់ព្រួញប្រជាជនក្នុងទីក្រុងទាំងមូលនាំគ្នារត់ភៀសខ្លួនគេចូលទៅពួននៅតាមគុម្ពោតព្រៃគេឡើងទៅពួននៅតាមថ្មភ្នំទីក្រុងទាំងមូលត្រូវគេបោះបង់ចោលឥតមាននៅសល់នរណាម្នាក់សោះ។
30. យេរូសាឡឹមអើយហេតុអ្វីបានជានាងនៅតែតុបតែងខ្លួនពាក់គ្រឿងអលង្ការធ្វើពីមាសនិងលាបត្របកភ្នែក?នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេអស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុនបែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។
31. យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រីដែលហៀបនឹងសម្រាលកូនជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូងគឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូនដែលលើកដៃប្រណម្យរកគេជួយដោយពោលថា “ខ្ញុំវេទនាណាស់!ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។