16. ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថាខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ពួកគេស្រែកហ៊ោប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
17. ពួកគេឡោមព័ទ្ធក្រុងយេរូសាឡឹមដូចអ្នកយាមនៅជុំវិញចម្ការមួយព្រោះអ្នកក្រុងបានបះបោរប្រឆាំងនឹងយើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18. ហេតុការណ៍ដែលកើតមានដល់អ្នកជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នកទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់រហូតដល់ជម្រៅចិត្ត»។
19. ខ្ញុំឈឺចុកចាប់ក្នុងឱរាចិត្តខ្ញុំប្រេះឆាពន់ប្រមាណចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយដ្បិតខ្ញុំឮសំឡេងត្រែនិងសម្រែកប្រកាសប្រយុទ្ធ។
20. ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នាស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយផ្ទះសំបែង និងទីជម្រករបស់ខ្ញុំត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។
21. តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា?តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត?
22. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ប្រជាជនរបស់យើងល្ងីល្ងើណាស់គេមិនស្គាល់យើងទេពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញាគឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់តែមិនចេះធ្វើអំពើល្អឡើយ»។
23. ខ្ញុំមើលទៅផែនដីឃើញផែនដីគ្មានរូបរាង និងនៅទទេខ្ញុំមើលទៅលើមេឃតែពុំឃើញមានពន្លឺអ្វីសោះ។
24. ខ្ញុំមើលទៅភ្នំទាំងឡាយឃើញភ្នំទាំងនោះកក្រើករំពើករីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
25. ខ្ញុំសម្លឹងមើលទៅ ពុំឃើញមានមនុស្សទេសូម្បីតែសត្វស្លាបដែលហើរនៅលើមេឃក៏ចាកចេញបាត់អស់ទៅដែរ។
26. ខ្ញុំសម្លឹងមើលឃើញទឹកដីដែលធ្លាប់តែមានដំណាំដាំដុះ ក្លាយជាវាលរហោស្ថានក្រុងទាំងប៉ុន្មានត្រូវឆេះខ្ទេចខ្ទីអស់ព្រោះតែព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់។
27. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយប៉ុន្តែ យើងមិនកម្ទេចឲ្យវិនាសសូន្យទាំងស្រុងទេ។