1. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ៊ីស្រាអែលអើយប្រសិនបើអ្នកចង់វិលមកវិញចូរវិលមករកយើងចុះ!ប្រសិនបើអ្នកយកព្រះដ៏គួរឲ្យស្អប់ខ្ពើមចេញពីមុខយើងនោះអ្នកនឹងលែងវង្វេង ដើរគ្មានគោលដៅទៀតហើយ។
2. ប្រសិនបើអ្នកស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅគឺស្បថដោយនិយាយពាក្យពិតស្របតាមយុត្តិធម៌នោះប្រជាជាតិទាំងឡាយមុខជាចង់បានពរពីយើងព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
3. ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នានៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថាចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មីកុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។
4. អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយចូរនាំគ្នាធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់ចូរប្រគល់ចិត្តគំនិតមកយើង!បើមិនដូច្នេះទេកំហឹងរបស់យើងនឹងឆេះរាលដាលព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តកំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅគ្មាននរណាអាចពន្លត់បានឡើយ»។
5. «ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដាចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹមចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុកហើយស្រែកឲ្យអស់ទំហឹងថា:“ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុងក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!”
6. ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូនចូរនាំគ្នារត់ទៅរកកន្លែងពួនកុំបង្អែបង្អង់ឲ្យសោះ!ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចចេញមកពីទិសខាងជើងបណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
7. សត្វតោលោតចេញពីរូងរបស់វាហើយមេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញពីកន្លែងរបស់ខ្លួនដើម្បីកម្ទេចស្រុករបស់អ្នកក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយលែងមានប្រជាជនរស់នៅទៀតហើយ។
8. ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខចូរគក់ទ្រូងយំសោកសង្រេងដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធដ៏ខ្លាំងក្លាចេញពីយើងឡើយ។
9. ព្រះអម្ចាស់មានព្រះបន្ទូលថានៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្តក្រុមបូជាចារ្យនឹងតក់ស្លុតក្រុមព្យាការីនឹងស្រឡាំងកាំង។