យេរេមា 33:21-26 Khmer Standard Version (KHSV)

21. យើង​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជ‌ពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​បូជា‌ចារ្យ​លេវី​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។

22. ផ្ទុយ​ទៅ​វិញ យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​យើង ព្រម​ទាំង​ពួក​បូជា‌ចារ្យ​លេវី ដែល​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ដូច​ត​ទៅ៖

24. «តើ​អ្នក​ឮ​ពាក្យ​របស់​ប្រជា‌ជន​នេះ​ឬ​ទេ? ពួក​គេ​ពោល​ថា: “ព្រះ‌អម្ចាស់​បាន​បោះ​បង់​ចោល​អំបូរ​ទាំង​ពីរ​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​នោះ​ហើយ”។ អ្នក​ណា​ពោល​ដូច្នេះ អ្នក​នោះ​មើល‌ងាយ​ប្រជា‌ជន​របស់​យើង ហើយ​លែង​រាប់​ពួក​គេ​ជា​ប្រជា‌ជាតិ​មួយ​ទៀត​ផង»។

25. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ និង​យប់ តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្ម‌ជាតិ​សម្រាប់​ផ្ទៃ​មេឃ និង​ផែនដី​ដែរ។

26. ដូច្នេះ តើ​ឲ្យ​យើង​បោះ​បង់​ចោល​ពូជ‌ពង្ស​របស់​យ៉ាកុប និង​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ ឲ្យ​គ្រប់‌គ្រង​លើ​ពូជ‌ពង្ស​អប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សម្តែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។

យេរេមា 33