យេរេមា 32:39-44 Khmer Standard Version (KHSV)

39. យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភមង្គល។

40. យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​ពួក​គេ។ យើង​នឹង​មិន​បែរ​ចេញ​ពី​ពួក​គេ​ទៀត​ទេ យើង​នឹង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ​រហូត យើង​នឹង​ឲ្យ​ពួក​គេ​កោត​ខ្លាច​យើង​ដោយ​ចិត្ត​ស្មោះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ងាក​ចេញ​ពី​យើង។

41. យើង​សប្បាយ​ចិត្ត​នឹង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​ពួក​គេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​អស់​ពី​លទ្ធ‌ភាព ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ​រហូត​ត​ទៅ។

42. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​ណា យើង​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​គ្រប់​ប្រការ តាម​ពាក្យ​សន្យា​របស់​យើង​យ៉ាង​នោះ​ដែរ។

43. គេ​នឹង​នៅ​តែ​ទិញ​ដី‌ធ្លី​ក្នុង​ស្រុក​ដែល​អ្នក​ពោល​ថា ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ខាល់ដេ ជា​ស្រុក​ដែល​វិនាស​ហិន‌ហោច លែង​មាន​មនុស្ស សត្វ​រស់​នៅ​ត​ទៅ​ទៀត។

44. គេ​នឹង​ថ្លឹង​ប្រាក់​ទិញ​ដី‌ធ្លី គេ​នឹង​ធ្វើ​លិខិត​បញ្ជាក់​ទិញ ហើយ​បិទ​ត្រា ព្រម​ទាំង​រក​សាក្សី​ឲ្យ​ដឹង​ឮ​ផង គឺ​នៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម ក្រុង​នានា​ក្នុង​ស្រុក​យូដា ក្រុង​នានា​នៅ​តំបន់​ភ្នំ ក្រុង​នានា​នៅ​តំបន់​វាល​ទំនាប និង​ក្រុង​នានា​នៅ​តំបន់​ណេកិប ដ្បិត​យើង​នឹង​ស្ដារ​ស្រុក​ទេស​នេះ​ឡើង​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

យេរេមា 32