19. គម្រោងការរបស់ព្រះអង្គប្រសើរពន់ពេកក្រៃ ហើយព្រះអង្គអាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ព្រះអង្គពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយព្រះអង្គសងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
20. កាលពីដើម ព្រះអង្គសម្តែងឲ្យគេស្គាល់ព្រះអង្គ ដោយធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗនៅស្រុកអេស៊ីប។ សព្វថ្ងៃនេះ ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ព្រះអង្គ ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងមនុស្សជាតិទាំងមូលដែរ។ ព្រះនាមរបស់ព្រះអង្គបានល្បីល្បាញ ដូចយើងខ្ញុំឃើញសព្វថ្ងៃស្រាប់។
21. ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយព្រះចេស្ដាបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គចាកចេញពីស្រុកអេស៊ីប។
22. ព្រះអង្គប្រគល់ទឹកដីនេះឲ្យពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកបុព្វបុរស គឺស្រុកដ៏សម្បូណ៌សប្បាយ។
23. ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ ពួកគេពុំបានរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាព្រះអង្គឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។