30. គឺម្នាក់ៗត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួន។ អ្នកណាបរិភោគក្តឹបទំពាំងបាយជូរ អ្នកនោះនឹងឈឺធ្មេញ»។
31. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងចងសម្ពន្ធមេត្រីថ្មីជាមួយប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។
32. សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះ នាំចេញពីស្រុកអេស៊ីបទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្ដី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។
33. សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
34. គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
35. ព្រះអម្ចាស់ដែលតែងតាំងព្រះអាទិត្យឲ្យបំភ្លឺនៅពេលថ្ងៃហើយព្រះច័ន្ទ និងហ្វូងតារាបំភ្លឺនៅពេលយប់ តាមពេលកំណត់ព្រះអង្គធ្វើឲ្យកក្រើកទឹកសមុទ្រនិងមានរលកបក់បោកព្រះអង្គដែលមានព្រះនាមថា“ព្រះអម្ចាស់នៃពិភពទាំងមូល” មានព្រះបន្ទូលថា៖
36. «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាននោះអ៊ីស្រាអែលក៏លែងមានឈ្មោះជាប្រជាជាតិនៅចំពោះមុខយើងរហូតតទៅដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។