យេរេមា 31:2-8 Khmer Standard Version (KHSV)

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖«នៅ​វាល​រហោ‌ស្ថានយើង​បាន​សម្តែង​ការ​ប្រណី​សន្ដោស​ដល់ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចំបាំងហើយ​អ៊ីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។

3. ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌អង្គឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា“យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នកព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។

4. នាង​ព្រហ្មចារី​អ៊ីស្រា‌អែល​អើយ!យើង​នឹង​ស្អាង​នាង​ឲ្យ​មាំ‌មួន​ឡើង​វិញរួច​នាង​នឹង​ចេញ​មក​លោត​រាំទាំង​លេង​ក្រាប់​យ៉ាង​សប្បាយ។

5. នាង​នឹង​ដាំ​ទំពាំង‌បាយជូរ​ក្នុង​ចម្ការនៅ​តាម​ភ្នំ​ក្នុង​ស្រុក​សាម៉ារី​ឡើង​វិញ។អ្នក​ណា​ដាំ អ្នក​នោះ​នឹង​បេះ​ផ្លែ​បរិភោគ”។

6. បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែកនៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា:“ចូរ​ក្រោក​ឡើង!យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូនថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង!”»

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​ហ៊ោ​កញ្ជ្រៀវ​អបអរ‌សាទរ​កូន​ចៅ​យ៉ាកុប!ចូរ​ទទួល​ប្រជា‌ជន​ដែល​ជា​មេ​ដឹក​នាំនៃ​ប្រជា‌ជាតិ​ទាំង‌ឡាយឲ្យ​បាន​គគ្រឹក‌គគ្រេង​ឡើង!ចូរ​បន្លឺ​សំឡេង ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់!ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​អើយ!សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គគឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់”។

8. យើង​នឹង​នាំ​ពួក​គេ​មក​ពី​ស្រុក​ខាង​ជើងហើយ​ក៏​ប្រមូល​ពួក​គេ​ពី​ទី​ដាច់​ស្រយាលនៃ​ផែនដី​មក​វិញ​ដែរ។ពួក​គេ​មក​ទាំង​អស់​គ្នាគឺ​មាន​ទាំង​មនុស្ស​ខ្វាក់​មនុស្ស​ខ្វិនស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ទើប​សម្រាល​កូន។ពួក​គេ​វិល​ត្រឡប់​មក​វិញ​យ៉ាង​ច្រើន​ឥត​គណនា។

យេរេមា 31