យើងឮអេប្រាអ៊ីមយំរៀបរាប់ថា:“ព្រះអង្គបានដាក់ទោសទូលបង្គំហើយទូលបង្គំក៏ទទួលទោសដូចកូនគោដែលមិនទាន់ផ្សាំង។សូមនាំទូលបង្គំឲ្យវិលមកវិញនោះទូលបង្គំនឹងវិលមកវិញដ្បិតព្រះអង្គជាព្រះអម្ចាស់និងជាព្រះរបស់ទូលបង្គំ។