3. ហេតុនេះហើយបានជាយើងមិនព្រមឲ្យមានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀតអ្នកមិនព្រមទទួលសារភាពកំហុសទេ។
4. ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា“ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ!
5. តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។អ្នកពោលដូច្នេះតែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
6. នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវ៉ានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
7. យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។
8. យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវ៉ា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។
9. ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។