16. នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។
17. នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់ព្រះអម្ចាស់” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។
18. នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រាអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។
19. យើងគិតថា យើងសប្បាយចិត្តនឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា”ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
20. ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយអ្នករាល់គ្នាបានក្បត់ចិត្តយើងដូចស្ត្រីក្បត់ចិត្តប្ដីដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំគឺជាសម្រែកយំសោក និងសម្រែកអង្វរកររបស់ជនជាតិអ៊ីស្រាអែលដ្បិតពួកគេបានវង្វេងចេញពីមាគ៌ាគេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។
22. កូនចៅដែលក្បត់ចិត្តយើងអើយ!ចូរនាំគ្នាវិលត្រឡប់មកវិញយើងប្រោសឲ្យអ្នករាល់គ្នាលែងមានចិត្តសាវ៉ាទៀត។“យើងខ្ញុំមករកព្រះអង្គហើយដ្បិតព្រះអង្គជាព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។
23. យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយនៅលើកំពូលភ្នំយើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។មានតែព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំប៉ុណ្ណោះដែលអាចសង្គ្រោះអ៊ីស្រាអែលបាន។
24. តាំងពីយើងខ្ញុំនៅក្មេងព្រះគំរក់បានធ្វើឲ្យអ្វីៗដែលដូនតារបស់យើងខ្ញុំបានសន្សំវិនាសហិនហោចអស់គឺទាំងហ្វូងចៀម និងហ្វូងគោទាំងកូនប្រុស និងកូនស្រី។
25. សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួចការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះយើងខ្ញុំ និងដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំឡើយ”»។