1. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ពេលបុរសម្នាក់លែងលះភរិយាហើយភរិយាចាកចេញទៅមានប្ដីមួយទៀតបុរសនោះអាចវិលទៅរកនាងវិញបានឬ?ទេ បើធ្វើដូច្នេះស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។អ៊ីស្រាអែលអើយ ចំណែកឯអ្នកវិញអ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើនតើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
2. ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍តើមានកន្លែងណាមួយដែលអ្នកពុំបានផិតក្បត់យើង?អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្តរបស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថានអ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មងព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាកសីលធម៌ដែលអ្នកប្រព្រឹត្ត។
3. ហេតុនេះហើយបានជាយើងមិនព្រមឲ្យមានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀតអ្នកមិនព្រមទទួលសារភាពកំហុសទេ។
4. ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា“ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ!
5. តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។អ្នកពោលដូច្នេះតែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
6. នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវ៉ានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។