យេរេមា 3:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ពេល​បុរស​ម្នាក់​លែង‌លះ​ភរិយាហើយ​ភរិយា​ចាក​ចេញ​ទៅ​មាន​ប្ដី​មួយ​ទៀតបុរស​នោះ​អាច​វិល​ទៅ​រក​នាង​វិញ​បាន​ឬ?ទេ បើ​ធ្វើ​ដូច្នេះស្រុក​ទេស​មុខ​ជា​ត្រូវ​សៅហ្មង​មិន​ខាន។អ៊ីស្រា‌អែល​អើយ ចំណែក​ឯ​អ្នក​វិញអ្នក​បាន​ទៅ​ផិត​ក្បត់​ជា​មួយ​ព្រះ​ជា​ច្រើនតើ​អ្នក​ចង់​ឲ្យ​យើង​ទទួល​អ្នក​វិញ​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

2. ចូរ​ក្រឡេក​មើល​ទៅ​កំពូល​ភ្នំ​មើល៍តើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​ពុំ​បានផិត​ក្បត់​យើង?អ្នក​អង្គុយ​តាម​ផ្លូវ ទន្ទឹង​រង់‌ចាំ​គូ​កំណាន់​ចិត្តរបស់​អ្នក ដូច​អារ៉ាប់​អង្គុយ​នៅ​វាល​រហោ‌ស្ថានអ្នក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មងព្រោះ​តែ​អំពើ​ផិត​ក្បត់ និង​អំពើ​ប្រាស​ចាកសីលធម៌​ដែល​អ្នក​ប្រព្រឹត្ត។

3. ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ព្រម​ឲ្យមាន​រលឹម និង​មាន​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះប៉ុន្តែ អ្នក​នៅ​តែ​ចចេស​ផិត​ក្បត់​ត​ទៅ​ទៀតអ្នក​មិន​ព្រម​ទទួល​សារភាព​កំហុស​ទេ។

4. ឥឡូវ​នេះ អ្នក​បែរ​ជា​ហ៊ាន​អង្វរ​យើង​ថា“ឱ​ព្រះ‌បិតា​អើយ ព្រះ‌អង្គ​បាន​ស្រឡាញ់​ខ្ញុំ​ម្ចាស់តាំង​ពី​ខ្ញុំ​ម្ចាស់​នៅ​ក្មេង​ម៉្លេះ!

5. តើ​ព្រះ‌អង្គ​នៅ​តែ​ព្រះ‌ពិរោធ​នឹង​ខ្ញុំ​ម្ចាស់ដល់​កាល​ណា? ព្រះ‌អង្គ​ចង​គំនុំ​រហូត​ឬ?”។អ្នក​ពោល​ដូច្នេះតែ​អ្នក​ពូកែ​ប្រព្រឹត្ត​អាក្រក់​ណាស់»។

យេរេមា 3