យេរេមា 28:9-14 Khmer Standard Version (KHSV)

9. ប្រសិន​បើ​មាន​ព្យាការី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខ‌សាន្ត យើង​ដឹង​ថា ព្រះ‌អម្ចាស់​ចាត់​ព្យាការី​នោះ​ឲ្យ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខ‌សាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។

10. ពេល​នោះ ព្យាការី​ហាណា‌នា​បាន​ដោះ​នឹម​ចេញ​ពី​ស្មា​របស់​ព្យាការី​យេរេមា មក​កាច់​បំបាក់

11. ហើយ​ពោល​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពីរ​ឆ្នាំ​ទៀត យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​រំដោះ​ប្រជា‌ជាតិ​ទាំង​អស់»។ ព្យាការី​យេរេមា​ក៏​ដើរ​ចេញ​ពី​កន្លែង​នោះ​ទៅ។

12. បន្ទាប់​ពី​ព្យាការី​ហាណា‌នា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ព្យាការី​យេរេមា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា​ដូច​ត​ទៅ៖

13. «ចូរ​ទៅ​ប្រាប់​ហាណា‌នា​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។

14. ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា យើង​ដាក់​នឹម​ដែក​លើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​បង្ក្រាប​ពួក​គេ​ឲ្យ​នៅ​ក្រោម​អំណាច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​បម្រើ​នេប៊ូ‌ក្នេសា សូម្បី​តែ​សត្វ​ព្រៃ​ក៏​យើង​ប្រគល់​ឲ្យ​ស្ដេច​នោះ​ដែរ»។

យេរេមា 28