1. ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានា ជាកូនរបស់លោកអស៊ើរ ដែលជាព្យាការីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូលថា៖
2. «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងនឹងបំបាក់នឹមស្ដេចស្រុកបាប៊ីឡូន!
3. ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។
4. យើងក៏នាំយេកូនាស ជាបុត្ររបស់យេហូយ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន”»។
5. ព្យាការីយេរេមាបានតបទៅព្យាការីហាណានា នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូល ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖
6. «អាម៉ែន! សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ!