8. កាលលោកយេរេមាប្រកាសសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បញ្ជាឲ្យលោកប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងមូល នាំគ្នាចាប់លោក ទាំងពោលថា៖ «ឯងត្រូវតែស្លាប់! ឯងត្រូវតែស្លាប់!
9. ហេតុដូចម្ដេចបានជាឯងហ៊ានទាយ ក្នុងព្រះនាមរបស់ព្រះអម្ចាស់ថា ព្រះដំណាក់នេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថាក្រុងនេះនឹងត្រូវខ្ទេចខ្ទី គ្មានមនុស្សរស់នៅតទៅទៀតដូច្នេះ?»។ ប្រជាជនទាំងអស់ចោមរោមលោកយេរេមា នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
10. កាលមន្ត្រីរបស់ជនជាតិយូដាឮដំណឹងនេះ ក៏នាំគ្នាចេញពីវាំងស្ដេច ឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ ហើយអង្គុយត្រង់មាត់ទ្វារថ្មី។
11. ពេលនោះ ក្រុមបូជាចារ្យ និងក្រុមព្យាការី ប្ដឹងទៅមន្ត្រី និងប្រជាជនទាំងមូលថា៖ «ជននេះត្រូវតែទទួលទោសដល់ស្លាប់ ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។
12. លោកយេរេមាមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រី និងប្រជាជនទាំងអស់ថា៖ «ព្រះអម្ចាស់ទេតើ ដែលចាត់ខ្ញុំឲ្យមកថ្លែងព្រះបន្ទូលប្រឆាំងនឹងព្រះដំណាក់ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។
13. ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេចទេ។