18. គឺក្រុងយេរូសាឡឹម និងក្រុងទាំងឡាយក្នុងស្រុកយូដា ទាំងស្ដេច ទាំងមន្ត្រី ដើម្បីឲ្យស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្សម្នាឃើញគេស្រឡាំងកាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាពការណ៍ដែលកើតមានសព្វថ្ងៃ។
19. ខ្ញុំក៏បង្អកព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជាជនទាំងមូលរបស់ស្ដេចនោះ
20. ប្រជាជនភាគតិចនៅស្រុកអេស៊ីប។ ស្ដេចទាំងអស់នៅស្រុកអ៊ូស ស្ដេចទាំងអស់នៅស្រុកភីលីស្ទីន គឺស្ដេចនៅក្រុងអាស្កាឡូន ក្រុងកាសា ក្រុងអេក្រូន និងក្រុងអាស្តូឌដែលនៅសេសសល់។
21. ស្រុកអេដុម ស្រុកម៉ូអាប់ និងជនជាតិអាំម៉ូន។
22. ស្ដេចទាំងអស់នៅក្រុងទីរ៉ុស ស្ដេចទាំងអស់នៅក្រុងស៊ីដូន និងស្ដេចទាំងឡាយនៅតាមកោះ ដែលនៅខាងនាយសមុទ្រ។
23. ស្រុកដេដាន់ ស្រុកថេម៉ា ស្រុកប៊ូស និងប្រជាជនទាំងប៉ុន្មានដែលកោរជើងសក់។
24. ស្ដេចទាំងអស់នៃស្រុកអារ៉ាប់ ស្ដេចរបស់ប្រជាជនភាគតិចទាំងប៉ុន្មាន ដែលរស់នៅតាមវាលរហោស្ថាន។
25. ស្ដេចទាំងអស់របស់ស្រុកស៊ីមរី ស្ដេចទាំងអស់របស់ស្រុកអេឡាំ និងស្ដេចទាំងអស់របស់ស្រុកមេឌី
26. ស្ដេចទាំងអស់នៅស្រុកខាងជើង ទោះបីនៅជិត ឬឆ្ងាយក្ដី ឥតមានខ្វះនរណាឡើយ ព្រមទាំងនគរទាំងអស់នៅលើផែនដី គឺអស់អ្នកដែលរស់ក្នុងលោកនេះទាំងមូល។ នៅទីបំផុត ស្ដេចក្រុងសេសាក់ នឹងសោយស្រាពីពែងនេះក្រោយគេបង្អស់។
27. «អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់ឲ្យមកប្រហារអ្នករាល់គ្នាអ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!”
28. ប្រសិនបើពួកគេពុំព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ត្រូវតែផឹក! ត្រូវតែផឹក!
29. ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចាប់ពីទីក្រុងរបស់យើងផ្ទាល់។ អ្នករាល់គ្នាពុំអាចរួចខ្លួនបានឡើយ យើងមិនអត់អោនឲ្យអ្នករាល់គ្នាទេ យើងនឹងប្រើគេឲ្យទៅប្រហារមនុស្សទាំងអស់នៅលើផែនដីដោយមុខដាវ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល”។
30. រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា: “ព្រះអម្ចាស់គំរាមពីលើមេឃមកព្រះអង្គបន្លឺព្រះសូរសៀងពីព្រះដំណាក់ដ៏វិសុទ្ធព្រះអង្គគំរាមកំហែងមកលើទឹកដីរបស់ព្រះអង្គព្រះអង្គស្រែកដាក់ទោសប្រជាជននៅលើផែនដីទាំងមូលដូចគេស្រែកហ៊ោនៅពេលគាបផ្លែទំពាំងបាយជូរ។
31. ព្រះសូរសៀងរបស់ព្រះអង្គលាន់ឮរហូតដល់ចុងផែនដីដ្បិតព្រះអម្ចាស់មានសំណុំរឿងចោទប្រកាន់ប្រជាជាតិទាំងអស់ព្រះអង្គកាត់ក្ដីមនុស្សលោកទាំងមូល។ព្រះអង្គប្រគល់មនុស្សមានទោសទៅឲ្យគេប្រហារដោយមុខដាវ”»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
32. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលទៀតថា គ្រោះកាចនឹងឆ្លងពីប្រជាជាតិមួយទៅប្រជាជាតិមួយទៀត។ព្យុះសង្ឃរាមួយនឹងបក់បោកមកពីទីដាច់ស្រយាលនៃផែនដី។
33. នៅថ្ងៃនោះ សាកសពរបស់អស់អ្នកដែលព្រះអម្ចាស់ប្រហារនឹងស្ថិតនៅពាសពេញលើផែនដី គ្មាននរណាកាន់ទុក្ខ គ្មាននរណាប្រមូលសពពួកគេយកទៅបញ្ចុះឡើយ គឺសាកសពពួកគេនឹងក្លាយទៅជាជីនៅលើដី។
34. ពួកគង្វាលអើយចូរស្រែកឲ្យអស់ទំហឹងទៅ!អ្នកដឹកនាំហ្វូងចៀមអើយចូរននៀលនៅលើដីដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នាមកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងថូដ៏មានតម្លៃដែលធ្លាក់បែក។
35. គ្មានជម្រកសម្រាប់ពួកគង្វាលទៀតទេ!គ្មានកន្លែងពួន សម្រាប់អ្នកដឹកនាំហ្វូងចៀមទៀតឡើយ!
36. សំឡេងយំសោករបស់ពួកគង្វាលនិងសម្រែករបស់អ្នកដឹកនាំហ្វូងចៀមបានលាន់ឮឡើងដ្បិតព្រះអម្ចាស់កម្ទេចវាលស្មៅរបស់ពួកគេ។