16. ចូរឲ្យពួកគេផឹក ហើយធីងធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់ឲ្យទៅប្រហារពួកគេ»។
17. ខ្ញុំទទួលយកពែងពីព្រះហស្ដរបស់ព្រះអម្ចាស់ ហើយបង្អកប្រជាជាតិទាំងអស់ ដែលព្រះអង្គចាត់ខ្ញុំឲ្យទៅរកនោះ
18. គឺក្រុងយេរូសាឡឹម និងក្រុងទាំងឡាយក្នុងស្រុកយូដា ទាំងស្ដេច ទាំងមន្ត្រី ដើម្បីឲ្យស្រុកនេះវិនាសសូន្យក្លាយទៅជាទីស្មសាន។ ពេលមនុស្សម្នាឃើញគេស្រឡាំងកាំង ហើយប្រើឈ្មោះស្រុកនេះដាក់បណ្ដាសាគ្នា។ នេះជាសភាពការណ៍ដែលកើតមានសព្វថ្ងៃ។
19. ខ្ញុំក៏បង្អកព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ព្រមទាំងនាម៉ឺន មន្ត្រី និងប្រជាជនទាំងមូលរបស់ស្ដេចនោះ
20. ប្រជាជនភាគតិចនៅស្រុកអេស៊ីប។ ស្ដេចទាំងអស់នៅស្រុកអ៊ូស ស្ដេចទាំងអស់នៅស្រុកភីលីស្ទីន គឺស្ដេចនៅក្រុងអាស្កាឡូន ក្រុងកាសា ក្រុងអេក្រូន និងក្រុងអាស្តូឌដែលនៅសេសសល់។
21. ស្រុកអេដុម ស្រុកម៉ូអាប់ និងជនជាតិអាំម៉ូន។
22. ស្ដេចទាំងអស់នៅក្រុងទីរ៉ុស ស្ដេចទាំងអស់នៅក្រុងស៊ីដូន និងស្ដេចទាំងឡាយនៅតាមកោះ ដែលនៅខាងនាយសមុទ្រ។
23. ស្រុកដេដាន់ ស្រុកថេម៉ា ស្រុកប៊ូស និងប្រជាជនទាំងប៉ុន្មានដែលកោរជើងសក់។
24. ស្ដេចទាំងអស់នៃស្រុកអារ៉ាប់ ស្ដេចរបស់ប្រជាជនភាគតិចទាំងប៉ុន្មាន ដែលរស់នៅតាមវាលរហោស្ថាន។