1. នេះជាសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជនជាតិយូដាទាំងមូល នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។
2. លោកយេរេមាប្រកាសព្រះបន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចតទៅ: