9. នេះជាព្រះបន្ទូលស្ដីអំពីពួកព្យាការី:ព្រោះតែព្រះអម្ចាស់ និងព្រះបន្ទូលដ៏វិសុទ្ធចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់ញ័រខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រាដើរទ្រេតទ្រោត។
10. នៅក្នុងស្រុក ពួកគេប្រព្រឹត្តអំពើផិតក្បត់គ្រប់ៗគ្នាអ្នកស្រុកទាំងមូលកាន់ទុក្ខ ព្រោះត្រូវបណ្ដាសាវាលស្មៅក្រៀមស្ងួតអស់ព្រោះប្រជាជនគិតតែពីរត់ទៅរកអំពើអាក្រក់ហើយក្លាហានក្នុងការប្រព្រឹត្តអំពើទុច្ចរិត។
11. ពួកព្យាការី និងពួកបូជាចារ្យសុទ្ធតែទុច្ចរិតសូម្បីតែនៅក្នុងដំណាក់របស់យើងក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ហេតុនេះហើយបានជាផ្លូវដែលគេដើរក្លាយទៅជាផ្លូវរអិល និងងងឹតពួកគេនឹងជំពប់ជើងដួលដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេយើងនឹងធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. នៅក្រុងសាម៉ារី យើងបានឃើញពួកព្យាការីប្រព្រឹត្តអំពើដ៏អាស្រូវគឺពួកគេនាំគ្នាទាយក្នុងនាមព្រះបាលពួកគេនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងឲ្យវង្វេង។
14. រីឯនៅក្រុងយេរូសាឡឹមវិញយើងឃើញអំពើគួរឲ្យស្អប់ខ្ពើមគឺពួកគេប្រព្រឹត្តអំពើផិតក្បត់ពួកគេនិយមការកុហកពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់របស់ខ្លួនបានឡើយ។ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជាអ្នកក្រុងសូដុមហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ាដែរ។
15. ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលស្ដីអំពីពួកព្យាការីថា៖«យើងនឹងឲ្យពួកគេបរិភោគផ្លែស្លែងនិងឲ្យពួកគេផឹកទឹកដែលមានជាតិពុលដ្បិតអំពើទុច្ចរិតបានរាលដាលពាសពេញស្រុកទាំងមូល ព្រោះតែពួកព្យាការីនៅក្រុងយេរូសាឡឹមនេះឯង»។
16. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«កុំស្ដាប់ពាក្យដែលព្យាការីទាំងនោះថ្លែងប្រាប់អ្នករាល់គ្នាឡើយ!ពួកគេធ្វើឲ្យអ្នករាល់គ្នាយល់ខុសពួកគេរៀបរាប់អំពីនិមិត្តហេតុតាមតែចិត្តរបស់គេនឹកឃើញគឺមិនមែនជាពាក្យរបស់យើងទេ។
17. ពួកគេហ៊ានពោលទៅកាន់អស់អ្នកដែលប្រមាថមាក់ងាយយើងថា“ព្រះអម្ចាស់មានព្រះបន្ទូលថាអ្នករាល់គ្នានឹងបានសុខសាន្តត្រាណ!”ហើយពោលទៅកាន់អស់អ្នកដែលមានចិត្តរឹងរូសថា“គ្មានគ្រោះកាចអ្វីកើតមានដល់អ្នកទេ!”»។
18. ក្នុងចំណោមអ្នកទាំងនោះតើនរណាបានរួមប្រជុំជាមួយព្រះអម្ចាស់?តើនរណាបានឃើញនិងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ?តើនរណាយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ?
19. ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមកដូចជាខ្យល់ព្យុះ។ព្រះពិរោធនេះប្រៀបដូចជាខ្យល់កំបុតត្បូងបក់នៅលើក្បាលរបស់ពួកទុច្ចរិត។
20. ព្រះពិរោធរបស់ព្រះអម្ចាស់នឹងមិនងាករេចេញទៅណាឡើយដរាបណាទាល់តែបានសម្រេចតាមគម្រោងការរបស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។នៅថ្ងៃចុងក្រោយអ្នករាល់គ្នាមុខជាយល់ច្បាស់ពុំខាន។
21. «យើងពុំបានចាត់ព្យាការីទាំងនេះទេតែពួកគេនាំគ្នារត់ទៅយើងពុំបាននិយាយអ្វីជាមួយពួកគេទេតែគេនាំគ្នានិយាយក្នុងនាមយើង។
22. ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើងនោះពួកគេមុខជានាំពាក្យរបស់យើងទៅប្រាប់ប្រជារាស្ត្ររបស់យើងហើយនាំប្រជាជននេះងាកចេញពីផ្លូវអាក្រក់និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។