10. នៅក្នុងស្រុក ពួកគេប្រព្រឹត្តអំពើផិតក្បត់គ្រប់ៗគ្នាអ្នកស្រុកទាំងមូលកាន់ទុក្ខ ព្រោះត្រូវបណ្ដាសាវាលស្មៅក្រៀមស្ងួតអស់ព្រោះប្រជាជនគិតតែពីរត់ទៅរកអំពើអាក្រក់ហើយក្លាហានក្នុងការប្រព្រឹត្តអំពើទុច្ចរិត។
11. ពួកព្យាការី និងពួកបូជាចារ្យសុទ្ធតែទុច្ចរិតសូម្បីតែនៅក្នុងដំណាក់របស់យើងក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ហេតុនេះហើយបានជាផ្លូវដែលគេដើរក្លាយទៅជាផ្លូវរអិល និងងងឹតពួកគេនឹងជំពប់ជើងដួលដ្បិតនៅឆ្នាំដែលយើងត្រូវដាក់ទោសពួកគេយើងនឹងធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. នៅក្រុងសាម៉ារី យើងបានឃើញពួកព្យាការីប្រព្រឹត្តអំពើដ៏អាស្រូវគឺពួកគេនាំគ្នាទាយក្នុងនាមព្រះបាលពួកគេនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងឲ្យវង្វេង។